(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានចូលរួមកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA-Cambodia)។
កម្មវិធីនេះបានផ្តល់ឱកាសឱ្យគណៈប្រតិភូកម្ពុជា ស្វែងយល់កាន់តែស៊ីជម្រៅអំពីទ្រឹស្តីការទូត និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈវគ្គជាមួយសាស្រ្តាចារ្យដែលមានបទពិសោធន៍ និងអតីតឯកអគ្គរដ្ឋទូត។
---
(Seoul, Korea) - On 6 to 19 October 2024, in the Republic of Korea, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, along with delegations from the Ministry of Foreign Affairs and International Cooperation (MFAIC), Ministry of Tourism (MoT), the Ministry of Culture and Fine Arts (MCFA), and the Council for the Development of Cambodia (CDC), attended a capacity development program co-organized by the National Institute of Diplomacy and International Relations (NIDIR) and the Korea International Cooperation Agency (KOICA-Cambodia).
The program provided the Cambodian delegation with an opportunity to deepen their understanding of diplomatic theory and international relations and gain practical experience through sessions with experienced professors and former ambassadors.