(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកសម្រាប់ការស្រូបទាញផលិតផលកសិផលកម្ពុជា។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកយន្តការសមស្រប ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះកសិផលក្នុងរដូវប្រមូលផលជាពិសេស បន្លែ ផ្លែឈើ ត្រីសាច់ ព្រមទាំងលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការតភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ និងជំរុញការនាំចេញ។