ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងប្រមូលយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៦ ស្តីពីការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងប្រមូលយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៦ ស្តីពីការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយនេះ ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញការវិនិយោគ គាំទ្រអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលយោបល់ និងធាតុចូលសំខាន់ៗជាច្រើនពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈពិភាក្សាជាក្រុម ដើម្បីរៀបចំជាអនុសាសន៍គោលនយោបាយ និងយុទ្ធសាស្រ្តគោលដៅ សម្រាប់សសរស្តម្ភទី៦នេះ ស្របតាមតម្រូវការ និងអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធទាំងអស់។

---

(Phnom Penh): On the morning of Friday, 18 September 2024, at the Ministry of Commerce, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, chaired an inter-ministerial meeting to gather inputs for the development of Pillar 6 on Preparing for Cambodia's Graduation from LDC Status of the Cambodia Trade Policy Framework Towards 2030. Representatives from relevant ministries and government agencies participated in the meeting.

The Cambodia Trade Policy Framework Towards 2030 aims to formulate strategies and policy directions to address challenges and develop the trade sector, in line with the Pentagonal Strategy Phase I. This framework is particularly important as Cambodia prepares for LDC graduation by 2029. It also aims to stimulate and accelerate economic growth by improving the business environment, strengthening trade infrastructure, promoting investment, supporting businesses, and increasing Cambodia's competitiveness in regional and global markets.

The consultation meeting received valuable inputs from the relevant inter-ministerial institutions through technical focus group discussions. These inputs will be used to prepare policy recommendations and targeted strategies for Pillar 6 of the Cambodia Trade Policy Framework, in accordance with the needs and priorities of the Ministry of Commerce and all relevant stakeholders.

https://s2.moc.gov.kh/mocspace/mocspace_1729568267890.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268175.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268218.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268304.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268121.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268323.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268416.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268468.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268539.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268573.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268592.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568268532.jpg