លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា” ក្នុងគោលបំណងពិភាក្សា និងកែសម្រួលសេចក្តីព្រាង លើអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីជំរុញការប្រើប្រាស់ និងចែកចាយ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានឱ្យកាន់តែទូលំទូលាយ។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធានស្តីទីនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។

---

Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting on “Providing Inputs on the Draft Memorandum of Understanding between the Cambodian Cashew Federation Association, Cambodian Cashew Association, Hotel Association, Restaurant Association, and Cambodian Chef Federation Association.”

...

(Phnom Penh): On the morning of Monday, 21 October 2024, the Ministry of Commerce, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting on “Providing Inputs on the Draft Memorandum of Understanding between the Cambodian Cashew Federation Association, Cambodian Cashew Association, Hotel Association, Restaurant Association, and Cambodian Chef Federation Association.” The purpose of the meeting was to discuss and revise the Memorandum of Understanding between the Cambodian Cashew Federation Association, Cambodian Cashew Association, Hotel Association, Restaurant Association, and Cambodian Chefs Association to promote the common use and distribution of Cambodian cashew products in the hotel and restaurant sectors.

This meeting was attended by the Deputy Director-General, Acting Director of the Department, Deputy Director of the Department, and relevant officials.

https://s2.moc.gov.kh/mocspace/mocspace_1729568456810.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568456505.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568456659.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568456854.jpg
https://s2.moc.gov.kh/mocspace/mocspace_1729568456828.jpg