មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាលទ្ធផលប្រសើរ មន្ត្រីជំនាញរបស់យើងពុំបានរកឃើញ ទំនិញខូចគុណភាព មិនមានភាពអនុលោម ឬ ខុសនឹងបទដ្ឋានពត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កែប, កោះកុង)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាលទ្ធផលប្រសើរ មន្ត្រីជំនាញរបស់យើងពុំបានរកឃើញ ទំនិញខូចគុណភាព មិនមានភាពអនុលោម ឬ ខុសនឹងបទដ្ឋានពត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ធ្វើយ៉ាងណាចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន៕

https://s2.moc.gov.kh/mocspace/mocspace_1729667280532.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280562.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280485.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280446.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280344.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280548.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280567.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667280414.jpg