មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញចំនួន ០៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលជាលទ្ធផលបានរកឃើញ ផលិតផលមិនអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ នំសារាយចំនួន ៧កញ្ចប់ បង់បិតដំបៅចំនួន ៤ប្រអប់ និងសាប៊ូដុំដុសខ្លួនចំនួន ១០ដុំ មានទម្ងន់ សរុបចំនួន ៣គីឡូក្រាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញចំនួន ០៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលជាលទ្ធផលបានរកឃើញ ផលិតផលមិនអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ នំសារាយចំនួន ៧កញ្ចប់ បង់បិតដំបៅចំនួន ៤ប្រអប់ និងសាប៊ូដុំដុសខ្លួនចំនួន ១០ដុំ មានទម្ងន់ សរុបចំនួន ៣គីឡូក្រាម។

ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានណែនាំដល់អាជីវករ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ សូមសហការផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធទូរសព្ទសាធារណៈ (Call Center) លេខ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕

https://s2.moc.gov.kh/mocspace/mocspace_1729667371397.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667371389.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667371431.jpg
https://s2.moc.gov.kh/mocspace/mocspace_1729667371318.jpg