លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៤ ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៤ ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបជូនថា ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គ្រោងនឹងមានសសរស្តម្ភចំនួន ០៦ រួមមាន៖ សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក, សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល, សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព, សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល, សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ, និង សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

ក្នុងនោះ សសរស្តម្ភទី៤ នៃក្របខណ្ឌគោលនយោបាយនេះ ផ្តោតសំខាន់ទៅលើ ពាណិជ្ជកម្មឌីជីថល ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថលសកល។ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាចលករក្នុងការបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការជ្រៀតចូលទីផ្សារ និងពង្រឹងភាពប្រកួតប្រជែងឱ្យកាន់តែប្រសើរឡើង ដោយលើកកម្ពស់នវានុវត្តក្នុងអាជីវកម្ម ការផ្លាស់ប្តូរបែបឌីជីថល បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ សសរស្តម្ភទី៤ នេះក៏បានគិតគូរួមបញ្ចូលការចរចាដែលកំពុងបន្តក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតដែលមានខចែងពីពាណិជ្ជកម្មឌីជីថល ផងដែរ។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលយោបល់ និងធាតុចូលសំខាន់ៗជាច្រើនពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈពិភាក្សាជាក្រុម ដើម្បីរៀបចំជាអនុសាសន៍គោលនយោបាយ និងយុទ្ធសាស្រ្តគោលដៅ សម្រាប់សសរស្តម្ភទី៤នេះ ស្របតាមតម្រូវការ និងអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធទាំងអស់។

---

(Phnom Penh): On the morning of Tuesday, October 22, 2024, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, chaired an inter-ministerial meeting to gather inputs for the development of Pillar 4 on Promoting and Developing Digital Trade of the Cambodia Trade Policy Framework Towards 2030, with the participation of representatives from relevant ministries and government agencies.

It should be noted that the Cambodia Trade Policy Framework Towards 2030 is planned to have the following six pillars: Pillar 1: Integrating Trade into the Global Economy, Pillar 2: Strengthening Trade Competitiveness in Global Markets, Pillar 3: Promoting Inclusive and Sustainable Trade, Pillar 4: Promoting and Developing Digital Trade, Pillar 5: Targeted Sectors Development and Pillar 6: Preparing for LDC Graduation.

The fourth pillar of the Cambodian Trade Policy Framework focuses on Digital Trade, which plays an important role in the integration of the global digital economy. The promotion and development of Digital Trade are critical to Cambodia's economic development and serve as a stimulus for increasing trade efficiency in accessing the market and enhancing competitiveness by fostering business innovation, digital transformation, inclusivity, and sustainable development. The fourth pillar also takes into consideration ongoing negotiations under the Digital Economic Framework Agreement (DEFA) and other free trade agreements under the Digital Trade Agreement.

As a result, the consultation meeting received many important inputs from the relevant inter-ministerial institutions through technical focus group discussions to prepare policy recommendations and targeted strategies for Pillar 4 of the Cambodia Trade Policy Framework in accordance with the needs and priorities of the Ministry of Commerce and all relevant stakeholders.

https://s2.moc.gov.kh/mocspace/mocspace_1729668959023.jpg
https://s2.moc.gov.kh/mocspace/mocspace_1729668959059.jpg
https://s2.moc.gov.kh/mocspace/mocspace_1729668959027.jpg
https://s2.moc.gov.kh/mocspace/mocspace_1729668959035.jpg
https://s2.moc.gov.kh/mocspace/mocspace_1729668958940.jpg
https://s2.moc.gov.kh/mocspace/mocspace_1729668959066.jpg