មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចះ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ក្រុង ក្រចេះ និងស្រុកចិត្របុរី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្រចេះ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចះ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ក្រុង ក្រចេះ និងស្រុកចិត្របុរី ទទួលបានលទ្ធផលដូចខាងក្រោម៖

- ភេសជ្ជៈ ចំនួន ៨១.៣៨លីត្រ

- មីកញ្ចប់ នំ មីហិល ចំនួន ១.១៧គីឡូក្រាម

- ប្រហិត Hot Dog ចំនួន ២គីឡូក្រាម

សរុបទាំងអស់ចំនួន ៨៤.៥៥គីឡូក្រាម សុទ្ធសឹងតែជាទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដោយមន្ត្រីយើងបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីសុំគោលការណ៍កម្ទេចចោលតាមនីតិវិធី

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ដល់បងប្អូនអាជីវករ និងបានពន្យល់ណែនាំឱ្យពិនិត្យមើលកាលបរិច្ឆេទទំនិញមុននឹងទទួលទំនិញពីក្រុមហ៊ុនដែលអាចឆាប់ហួសកាលបរិច្ឆេទ ធ្វើឱ្យមានការខាតបង់ រួមទាំងរបៀបទុកដាក់ទំនិញឱ្យមានរបៀបរៀបរយផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1729669082238.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082670.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082557.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082269.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082628.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082767.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669081890.jpg
https://s2.moc.gov.kh/mocspace/mocspace_1729669082642.jpg