(ភ្នំពេញ)៖ នារសៀលថៃ្ងអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែនពាក់ព័ន្ធ (Export Control and Related Border Security – EXBS) សហរដ្ឋអាម៉េរិក ដឹកនាំដោយ Mr. Lewis Pyrtle ទីប្រឹក្សាថ្នាក់តំបន់នៃ EXBS។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា នាពេលកន្លងមក និងបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើភាពចាំបាច់នៃការបង្កើតប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្ត (Strategic Trade Management – STM) និងការធ្វើនិយត្តកម្មពាណិជ្ជកម្ម ជាពិសេស ការត្រួតពិនិត្យការនាំចេញនូវទំនិញយុទ្ធសាស្រ្ត និងបានចែករំលែកនូវបទពិសោធន៍ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការងារគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្តក្នុងបរិបទកម្ពុជា និងតំបន់។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារ EXBS សហរដ្ឋអាម៉េរិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួបពិភាក្សាការងារ៕
---
His Excellency OK Boung, Secretary of State of of the Ministry of Commerce, received a courtesy call from the U.S. Department of State Export Control and Related Border Security (EXBS).
...
(Phnom Penh): On the afternoon of Tuesday, 22 October 2024, His Excellency OK Boung, Secretary of State of the ministry of Commerce, received a courtesy call meeting from the US Export Control and Related Border Security (EXBS), led by Mr. Lewis Pyrtle, Regional Advisor of the State Department's EXBS, at the Ministry of Commerce.
At the outset, His Excellency Secretary of State extended high appreciation on the excellent relations and cooperation between Cambodia and the United States which thus far have greatly fostered the socio-economic development in Cambodia. He went on to stress that the United States has remained one of the important trading partners of Cambodia.
Both sides exchanged views on the crucial importance of the establishment of the “Strategic Trade Management (STM)” system and the regulation of trade, particularly the export control of strategic goods or dual-uses goods, and shared insightful experiences and best practices of STM which has emerged a new trend in Cambodian and regional contexts.
To conclude, His Excellency Secretary of State expressed appreciation to the EXBS team for the invaluable time on the interactive discussions.