ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(Utrecht, ប្រទេសហូឡង់ )៖ នាថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកម្មវិធីមួយចំនួនរួមមាន៖

១. កិច្ចប្រជុំពិភាក្សាទៅលើលទ្ធផលការងារវគ្គទី១នៅកម្មវិធីពិព័រណ៍ SIAL Paris

២.ការធ្វើបទបង្ហាញពីទីភ្នាក់ងារសហគ្រាសហូឡង់ ដោយ លោកស្រី Luran Ammerlaan ជាទីប្រឹក្សាគម្រោង នៃNetherlands Enterprise Agency

៣. ដំណើរទស្សនកិច្ចទៅកាន់ផ្សារទំនើប JUMBO នៅក្នុងទីក្រុង Utrecht ដើម្បីសិក្សាស្វែងយល់ពីតម្រូវការទីផ្សារ និងផលិតផលកសិកម្មនានាដែលដាក់លក់នៅលើទីផ្សារ

៤.ដំណើរទស្សនកិច្ចទៅកាន់ការិយាល័យ ProFound ដែលជាការិយាល័យផ្ដល់ប្រឹក្សា និងឯកទេសទីផ្សារ ដល់គម្រោងនានាក្រោមកម្មវិធី CAPRED

៥.ដំណើរទស្សកិច្ចសិក្សាស្ដីពីទីក្រុង Utrecht នៃ ប្រទេសហូឡង់

៦. ជួបពិភាក្សាការងារជាមួយលោក Jas Sohl ប្រធានក្រុមហ៊ុន Membracon UK Ltd ដើម្បីស្វែងរកឱកាសក្នុងការជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។

- - -

(Utrecht, Netherlands)– On Tuesday, October 22, 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency SOMETH Somnea, Under Secretary of State of the Ministry of Commerce, participated in the official visit organized by the Cambodia-Australia Partnership for Sustainable Economic Development (CAPRED).

During the visit, His Excellency engaged in various activities, including:

1. Attended a meeting to discuss the outcomes of the first session at SIAL Paris.

2. Participated in a presentation by Ms. Luran Ammerlaan, Project Advisor from the Netherlands Enterprise Agency.

3. Visited JUMBO Mall in Utrecht to explore the market demand and gain insights on the imported agricultural products available there.

4. Attended the meeting with representatives from ProFound, a consulting and marketing specialist for CAPRED projects.

5. Took part in a study tour around Utrecht, Netherlands.

6. Held a meeting with Mr. Jas Sohl, Chairman of Membracon UK Ltd, to explore opportunities for promoting high-potential Cambodian products in the UK market.

https://s2.moc.gov.kh/mocspace/mocspace_1729747731098.jpg
https://s2.moc.gov.kh/mocspace/mocspace_1729747731388.jpg
https://s2.moc.gov.kh/mocspace/mocspace_1729747731375.jpg
https://s2.moc.gov.kh/mocspace/mocspace_1729747731282.jpg