(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែម ក្នុងគោលបំណងធានាឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។
(Phnom Penh): On the afternoon of Wednesday, 23 October 2024, at the Ministry of Commerce, His Excellency BUON Sarakmony and Her Excellency KHA Leng, Secretaries of State of the Ministry of Commerce, presided over a meeting to follow up on the progress of drafting legal documents for the Legal Affairs and Private Sector Development Department. This meeting aims to gather additional input to ensure that these legal documents comply with the laws and regulations in force.