(Utrecht, ប្រទេសហូឡង់ )៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់សំខាន់ៗ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន រួមមាន៖
១. ទស្សនាកំពង់ផែនៃទីក្រុង Rotterdam ដែលជាកំពង់ផែដំបូងនៅប្រទេសហូឡង់ និងជាកំពង់ផែធំជាងគេនៅក្នុងសហភាពអ៉ឺរ៉ុប
២. ទស្សនាអតីតរោងចក្រមួយកន្លែងដែលបានអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យា QAssurance B.V. ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពនាំចេញ និងវិញ្ញាបនបត្រពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ
៣. ជួបជាមួយតំណាងក្រុមហ៊ុន BrandM ដែលជាក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយដ៏សំខាន់មួយក្នុងទីផ្សារលក់រាយ
៤. ទស្សនកិច្ចសិក្សាផ្សារទំនើប Albert Heijn និង ផ្សារទំនើប Plus
៥. ជួបជាមួយតំណាងក្រុមហ៊ុន TRADIN Organic ជាក្រុមហ៊ុនកែច្នៃ នាំចូលនិងចែកចាយ ចំណីអាហារ organic ដ៏ធំមួយនៅប្រទេសហូឡង់ ដោយក្នុងនោះក្រុមហ៊ុននេះបានបង្ហាញ ពីសុទិដ្ឋិនិយម ក្នុងការស្វែងរកឱកាសដើម្បីមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យម្ហូបអាហារ organic
៦. ទស្សនកិច្ចសិក្សាពីទីក្រុង Amsterdam នៃ ប្រទេសហូឡង់។
---
(Utrecht, Netherlands)– On 23–24 October 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency SOMETH Somnea, Under Secretary of State of the Ministry of Commerce, participated in the official visit organized by the Cambodia-Australia Partnership for Sustainable Economic Development (CAPRED).
During this visit, His Excellency visited many key sites and engaged with multiple companies to explore opportunities for collaboration and investment, including:
1. A visit to the Port of Rotterdam, the largest port in the Netherlands and the European Union.
2. A tour of the former factory turned Business Center, where His Excellency met with representatives from QAssurance B.V., a technology company specializing in export quality and food safety certification.
3. A discussion with representatives from BrandM Company, a prominent advertising agency in the retail sector.
4. Visits to Albert Heijn Mall and Plus Mall for insights into retail and consumer trends.
5. A meeting with representatives from TRADIN Organic, a major organic food processing, import, and distribution company. TRADIN Organic expressed interest in exploring investment opportunities in Cambodia, particularly in the organic food sector.
6. A concluding study tour in Amsterdam, Netherlands.