លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ក្រោមប្រធានបទ"ការបង្កើនផលិតភាព៖ជំនាញ និងកំណើនប្រកបដោយចីរភាព"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅវ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ក្រោមប្រធានបទ"ការបង្កើនផលិតភាព៖ជំនាញ និងកំណើនប្រកបដោយចីរភាព"។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំ រួមទាំងសិស្ស-និស្សិតសរុបជិត ២០០០រូប។

ក្នុងពិព័ណ៍នេះ មានក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និងក្រុមហ៊ុនជាច្រើន បានតាំងបង្ហាញបញ្ជារផ្តល់សេវាសាធារណៈ និងប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវះ ដើម្បីជាវេទិការវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យ ស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងវគ្គអប់រំបណ្តុះបណ្តាល ជាដើម៕

https://s2.moc.gov.kh/mocspace/mocspace_1730179872859.jpg
https://s2.moc.gov.kh/mocspace/mocspace_1730179873411.jpg
https://s2.moc.gov.kh/mocspace/mocspace_1730179873644.jpg
https://s2.moc.gov.kh/mocspace/mocspace_1730179873770.jpg
https://s2.moc.gov.kh/mocspace/mocspace_1730179873627.jpg
https://s2.moc.gov.kh/mocspace/mocspace_1730179873694.jpg