(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីរាត្រីថ្លែងអំណរគុណធុរកិច្ច ឥណ្ឌូនេស៉ី-កម្ពុជា (Indonesia-Cambodia Business Appreciation Night) ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៉ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងធុរជនកម្ពុជា-ឥណ្ឌូនេស៉ី ជាច្រើនរូប។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់ធុរជនកម្ពុជា-ឥណ្ឌូនេស៉ី និងប្រគល់ពានរង្វាន់ PRIMADUTA Award 2024 ជូនដល់ធុរជនឆ្នើមក្នុងកិច្ចការគាំទ្រដល់ការនាំចេញរបស់ឥណ្ឌូនេស៉ី។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងបានលើកទឹកចិត្តធុរជនឥណ្ឌូនេស៉ីឱ្យធ្វើពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីគម្រោងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកទឹកចិត្តដល់ធុរជនឥណ្ឌូនេស៉ីឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ផងដែរ៕
---
(Phnom Penh): On the evening of Saturday, 26 October 2024, at the Sofitel Phnom Penh Phokeethra Hotel, His Excellency IENG Thomas Amrindra Viriyavudh, Undersecretary of State of the Ministry of Commerce, attended the Indonesia-Cambodia Business Appreciation Night, organized by the Embassy of the Republic of Indonesia in the Kingdom of Cambodia. The event was also attended by His Excellency Dr. Santo Darmosumarto, Ambassador of Indonesia to Cambodia, along with other distinguished representatives from relevant ministries and Cambodian-Indonesian business leaders.
The purpose of the event was to express gratitude to Cambodian-Indonesian businesses and to present the PRIMADUTA Award 2024 to outstanding businesspeople who support Indonesian exports.
On that occasion, His Excellency Undersecretary of State highlighted the strong bilateral relations between Indonesia and Cambodia and encouraged Indonesian businesses to expand their investments in Cambodia.
His Excellency also informed the participants about the upcoming Cambodia Trade Expo (CTE), scheduled for December 13-16, 2024, and invited Indonesian business leaders to actively participate in this important event.