(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់&មូន រីវើសាយ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិសារអាហារការងារពេលព្រឹក។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសន័រវេស។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអាទិភាពមួយចំនួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ក្នុងន័យបង្កើនការនាំចេញ។
- - -
Her Excellency CHAM Nimul, Minister of Commerce, received a courtesy call and had working breakfast with Her Excellency Astrid Emilie Helle Ambsassador of the Kingdom Norway to the Kingdom of Cambodia
…
(Phnom Penh): On the morning of Monday, 28 October 2024, in Sun & Moon, Riverside Hotel, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call and had working breakfast with Her Excellency Astrid Emilie Helle, Ambassador of the Kingdom of Norway to the Kingdom of Cambodia.
On that occasion, both sides exchanged views on the important role of trade between Cambodia and Norway. The Minister also emphasized some priorities in promoting and accelerating trade.