លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ 

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុតដើម្បីអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

---

Her Excellency CHAM Nimul, Minister of Commerce, Presided Over the Opening Ceremony of the Seminar on “The Norwegian Generalized System of Preferences (GSP)”

...

(Phnom Penh): On the morning of Monday, 28 October 2024, at the Sun & Moon Riverside Hotel, Her Excellency CHAM Nimul, Minister of Commerce, presided over the opening ceremony of the seminar on “The Norwegian Generalized System of Preferences (GSP).” Participants included Her Excellency Ambassador of the Royal Norwegian Embassy to the Kingdom of Cambodia, relevant representatives from line ministries, and stakeholders.

To begin, Her Excellency Minister expressed her appreciation to Her Excellency Ambassador of the Royal Norwegian Embassy to the Kingdom of Cambodia for the initiative and great support of this important seminar. Today’s seminar is both pivotal and timely, coming at a critical juncture for both Cambodia and Norway’s growing businesses and investment opportunities. Both royal governments are keen on capitalizing on our complementarities, thereby fostering bilateral trade expansion.

Her Excellency Minister stated that through the Norwegian GSP, Cambodian exporters are positioned to leverage and benefit from preferential access, whereby all products originating in Cambodia are duty-free when imported into Norway. Export compliance with the Rules of Origin and other rules and conditions embedded in the GSP schemes is compulsory to maintain and secure the preferences.

In conclusion, Her Excellency Minister encouraged all stakeholders to actively engage in the discussions to obtain full advantage from the seminar.

https://s2.moc.gov.kh/mocspace/mocspace_1730181046408.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046296.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046480.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046292.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047095.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046972.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047382.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046652.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047408.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046939.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047041.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047298.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181046811.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047307.jpg
https://s2.moc.gov.kh/mocspace/mocspace_1730181047303.jpg