ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១.ពិនិត្យលើសំណើរបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមលើនីតិវិធីនៃការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) ២.ពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានារបស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា។

https://s2.moc.gov.kh/mocspace/mocspace_1730182257743.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182257733.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182258012.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182257677.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182258061.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182257946.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182258104.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182257939.jpg
https://s2.moc.gov.kh/mocspace/mocspace_1730182258086.jpg