ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពីនីតិវិធីនៃការបើក និងបិទក្រុមហ៊ុន ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពីនីតិវិធីនៃការបើក និងបិទក្រុមហ៊ុន ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក)។

សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមប្រមាណ ៨២០នាក់ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបែបបទ លក្ខខណ្ឌតម្រូវ និងឯកសារពាក់ព័ន្ធ ក្នុងការបើក និងបិទក្រុមហ៊ុន នីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX រួមទាំងអនុលោមភាពការងារចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដារ ។

---

(Phnom Penh): On the morning of Wednesday, 30 October 2024, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, participated as an honorary speaker in a webinar on the Procedure for New Company Registration and Dissolution, which was co-organized by the Ministry of Commerce and the Kampuchea Institute of Certified Public Accountants (KICPAA).

This webinar, attended by 820 participants, aimed to share knowledge on the procedures, requirements, and relevant documents for new company registration and dissolution, business registration procedures through the CamDX, as well as compliance between business registration and tax.

https://s2.moc.gov.kh/mocspace/mocspace_1730525092086.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525092617.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525093050.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525092802.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525092788.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525092090.jpg