ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Beh Swan Gin លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Beh Swan Gin លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរចំពោះការចូលកាន់តំណែងថ្មីរបស់ លោកបណ្ឌិត Beh Swan Gin ដែលត្រូវបានតែងតាំងជាលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីផល និងជាពិសេសអំណោយផលនៃបរិយាកាសពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ សំដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង។

---

(Phnom Penh): On the morning of Thursday, 31 October 2024, at the Ministry of Commerce, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, received a courtesy call from Dr. Beh Swan Gin, Permanent Secretary of the Ministry of Trade and Industry of Singapore.

During the meeting, His Excellency Secretary of State congratulated Dr. Beh Swan Gin on his appointment as the Permanent Secretary of the Ministry of Trade and Industry of Singapore and expressed his appreciation for the excellent relations and cooperation between Cambodia and Singapore.

The two sides also exchanged views on economic and trade cooperation between the two countries to further expedite the progress of the negotiation of a Digital Economic Framework Agreement and, in particular, the favorable environment for trade, business, and investment aimed at promoting better bilateral trade.

https://s2.moc.gov.kh/mocspace/mocspace_1730525506044.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525506810.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525506619.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525506643.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525506803.jpg
https://s2.moc.gov.kh/mocspace/mocspace_1730525506300.jpg