(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកម្មសិទ្ធិបញ្ញា។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីណែនាំអំពីសមាសភាពថ្នាក់ដឹកនាំសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២៣-២០២៥ និងលើកបង្ហាញពីផែនការសកម្មភាពការងាររបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងការស្នើសុំកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។