លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិក ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាស៊ាន-ចិន និងកិច្ចព្រមព្រៀងអាសិប។

---

(Phnom Penh): On the afternoon of Friday, 1 November 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a curtesy call from His Excellency WANG Wenbin, Ambassador of the People’s Republic of China to the Kingdom of Cambodia.

On this occasion, both sides discussed about business opportunities in promoting bilateral trade and investment, and enhancing cooperation between the Cambodia and China, particularly through the implementation of free trade agreements to which both parties are members such as Cambodia-China Free Trade Agreement, the ASEAN-China Free Trade Agreement and RCEP.

https://s2.moc.gov.kh/mocspace/mocspace_1730526211559.jpg
https://s2.moc.gov.kh/mocspace/mocspace_1730526211290.jpg
https://s2.moc.gov.kh/mocspace/mocspace_1730526222689.jpg
https://s2.moc.gov.kh/mocspace/mocspace_1730526222683.jpg