ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងបញ្ជាទិញប្រមាណជាង ១០០០ កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ាកាវ, ចិន)៖ នាល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មតំណាងដោយ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើនប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង ១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក Gao Kaixian ប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ្ត និង លោក Dong Wei តំណាងការិយាល័យទំនាក់ទំនងសេដ្ឋកិច្ចនៃរដ្ឋបាលកណ្តាលនៃរដ្ឋបាលពិសេសម៉ាកាវ ក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគម MUSA ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗ រួមមាន៖ សហគ្រាស និងក្រុមហ៊ុនតូចធំប្រមាណជិត ៣០០ ដែលជាអ្នកផ្គត់ផ្គង់ចែកចាយកសិផល និងម្ហូបអាហារ ជាសមាជិក។

សូមជម្រាបជូនថា រហូតមកដល់ពេលនេះមានសមាជិកដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយជាច្រើនរបស់សមាគម MUSA បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញទំនិញកសិផលរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារនៅទីក្រុងម៉ាកាវ និងហុងកុង នាពេលដ៏ខ្លីខាងមុខផងដែរ។

---

The Ministry of Commerce and Macau Union Suppliers Association of the Special Administrative Region of the People’s Republic of China have signed a Memorandum of Understanding (MOU) to connect with more than 1,000 partner markets and suppliers throughout Macau and Hong Kong S.A.R.

...

(Macau, China) - On the evening of Wednesday, 30 October 2024, the Ministry of Commerce, represented by His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, and the Macau Union Suppliers Association of the Special Administrative Region of the People’s Republic of China, represented by Mr. KIT HENG LEI, Chairman of the Macau Union Suppliers Association (MUSA), signed a Memorandum of Understanding (MoU) to connect partner markets with suppliers and buyers of a wide range of products to more than 1,000 supermarkets, restaurants, hotels, and resorts throughout Macau and Hong Kong Special Administrative Region (S.A.R.).

This ceremony was presided over by Mr. KAO Kaixian, Chairman of the Macau Legislative Council, and Mr. Dong Wei, representative of the Economic Department of the Liaison Office of the Central People's Government of Macau S.A.R., to link market relations, partners, and expand bilateral trade through good cooperation with MUSA, which has nearly 300 major suppliers, enterprises, and companies, as well as distributors of agricultural products and food, as its members.

Please be informed that so far, a large number of MUSA’s members and suppliers have shown strong interest in purchasing Cambodian agricultural products for export to Macau and Hong Kong S.A.R. in the near future as well.

https://s2.moc.gov.kh/mocspace/mocspace_1730704128017.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704128261.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704129149.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704129035.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704128909.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704128429.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704128699.jpg
https://s2.moc.gov.kh/mocspace/mocspace_1730704128679.jpg