(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍រាជរដ្ឋាភិបាលស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នដែលជាអនុប្រធាន និងសមាជិក គ.ត.ព.។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍រាជរដ្ឋាភិបាល មុននឹងគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីបញ្ជូនរបាយការណ៍ទៅលេខាធិការដ្ឋាន WTO។
---
Her Excellency CHAM Nimul, Minister of Commerce and Chair of the Committee on Preparing Documents for Cambodia’s Trade Policy Review under the WTO Framework, chaired the inter-ministerial meeting to "Review and Discuss the Draft Government Report on the 3rd Trade Policy Review of Cambodia (3rd TPR)."
...
(Phnom Penh): On the morning of Monday, 4 November 2024, at the Ministry of Commerce, Her Excellency Mrs. CHAM Nimul, Minister of Commerce and Chair of the Committee for Preparing Documents for Cambodia’s Trade Policy Review under the WTO Framework, chaired the meeting to review and discuss the draft government report regarding the 3rd Trade Policy Review of Cambodia. This meeting was attended by vice chairs and members of the committee. The purpose of the meeting was to verify and discuss the draft government report before seeking the high approval of Samdech Moha Borvor Thipadei Prime Minister to submit the report to the WTO Secretariat.