(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន អនុពាណិជ្ជកម្មតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមុនចេញទៅបំពេញការងារនៅតាមស្ថានតំណាងក្រៅប្រទេស។
ក្នុងជំនួបនេះ លោកជំទាវបានធ្វើការសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំទៅកាន់អនុព័ន្ធពាណិជ្ជកម្មក្នុងនាមជាមន្ត្រីតំណាងក្រសួង តំណាងប្រទេស ឱ្យប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ មានសាមគ្គីភាពល្អ មានទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធ និងចូលរួមក្នុងការជំរុញពាណិជ្ជកម្ម។ លោកជំទាវរដ្ឋមន្ត្រី បានជូនពរដល់អនុព័ន្ធពាណិជ្ជកម្មតែងតាំងថ្មី ទទួលបានជោគជ័យ ក្នុងភារកិច្ចការងារថ្មី និងជូនពរមានសុខភាពល្អបរិបូរណ៍។
—-
(Phnom Penh): On the morning of Tuesday, 5 November 2024, at the Ministry of Commerce, Her Excellency Cham Nimul, Minister of Commerce, welcomed the newly appointed Cambodian trade attachés at the Ministry of Commerce. The meeting provided a platform for a courteous exchange and work-related discussions.
Her Excellency offered guidance and recommendations, urging the trade attachés to approach their duties with dedication and a strong sense of responsibility at their respective posts. She also extended her best wishes for their success in all missions and good health.