(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកម្មវិធី (Program Steering Committee) លើកទី២ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលី ដោយមាន ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Andreas Zurbrugg នាយកផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្មសម្រាប់កម្មវិធី CAPRED និងបានចូលរួមក្នុងការផ្តល់មតិលើការអនុម័តរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធី CAPRED ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ និងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមផ្តល់ការអនុម័តលើផែនការសកម្មភាពដែលគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ការបន្តអនុវត្តកម្មវិធីផងដែរ។
---
(Phnom Penh): On the morning of Monday, 4 November 2024, at the Hyatt Regency Phnom Penh Hotel, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, led the technical team to join the Second Program Steering Committee Meeting of the Cambodia-Australia Partnership for Resilient Economic Development (CAPRED) Program, which was co-chaired by His Excellency ROS Seilava, Secretary of State of the Ministry of Economy and Finance, and Mr. Andreas Zurbrugg, Head of Cooperation of the Australian Embassy to Cambodia.
On that occasion, His Excellency Secretary of State raised the priority work of the Ministry of Commerce and provided feedback on the endorsement of progress reports for July-December 2023 and January-June 2024.
His Excellency Secretary of State also provided comprehensive comments on the endorsement of the CAPRED annual work plan and budget to be implemented by the program from 1 July 2024 to 30 June 2025.