ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "កាបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ប្រធានសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងសមាគមស្វាយចន្ទីកម្ពុជា ជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ និងទទួលបានមតិយោបល់ក្នុងកម្រិតបច្ចេកទេសសម្រាប់ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា ក្នុងផែនការការងារ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាព និងដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រែក្លាយកម្ពុជាជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

ជាលទ្ធផល អង្គប្រជុំបានព្រមព្រៀងជាគោលកាណ៍ក្នុងការបង្កើតម៉ាកសមូហភាពស្វាយចន្ទីកម្ពុជា និងសម្រេចជូននាយកដ្ឋានកម្មសិទ្ធិបញ្ញារៀបចំបន្តនីតិវិធីបង្កើតម៉ាកសមូហភាពខាងលើនេះ។

---

His Excellency REACH Ra, Secretary of State of the Ministry of Commerce, presided over a technical meeting on "Creating the Cambodian Cashew Collective Mark."

...

(Phnom Penh): On the afternoon of Tuesday, 5 November 2024, at the Ministry of Commerce, His Excellency REACH Ra, Secretary of State of the Ministry of Commerce and Permanent Deputy Chairman of the Inter-Ministerial Committee to Monitor and Evaluate the National Cashew Policy 2022-2027, chaired a technical meeting on "Creating the Cambodian Cashew Collective Mark." The meeting was attended by MoC leaders, technical officials from relevant departments, and representatives from the Cambodian Cashew Federation Association and the Cambodian Cashew Association.

This preliminary meeting aimed to share and discuss at the technical level the creation of the Cambodian Cashew Collective Mark, which is clearly stated in the National Cashew Policy action plan. The policy aims to achieve the vision of developing cashew production and market competitiveness, ensuring sustainability and economic diversification, and making Cambodia the world's largest exporter of cashew nuts.

As a result, the meeting successfully agreed to establish the Cambodian Cashew Collective Mark and hand it over to the Department of Intellectual Property to continue the establishment process.

https://s2.moc.gov.kh/mocspace/mocspace_1730964447276.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447403.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447434.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447264.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447289.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447308.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447349.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447316.jpg
https://s2.moc.gov.kh/mocspace/mocspace_1730964447395.jpg