(បាត់ដំបង)៖ នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង សហការជាមួយគណៈគ្រប់គ្រងផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ ធ្វើតេស្តិ៍បឋម លើប្ហូមអាហារគ្រឿងសមុទ្រ ត្រីសាច់ ប្រហិត ស្ពៃជ្រក់ សរសៃគុយទាវ នៅផ្សារធំបាត់ដំបងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានដកយកគំរូចំនួន ៩(គំរូ) ដើម្បីវិភាគបឋមរកសារធាតុគីមីហាមឃាត់ដែលជាលទ្ធផលមន្រ្តីជំនាញរកពុំបានឃើញមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានបន្តណែនាំអាជីវករ លក់ដូរទំនិញត្រូវគោរពតាមគោលការណ៍អនាម័យឪ្យបានត្រឹមត្រូវ ផងដែរ។