មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅតាមផ្ទះលក់ដូររបស់អាជីវករ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តរតនគិរី ពុំបានរកឃើញមានទំនិញ និងផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រតនគិរី)៖នាថ្ងៃអង្គារ៍ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅតាមផ្ទះលក់ដូររបស់អាជីវករ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តរតនគិរី ពុំបានរកឃើញមានទំនិញ និងផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។

លើសពីនោះមន្រ្តីជំនាញបានអប់រំអាជីវករលក់ដូរឱ្យបានយល់ដឹងពីរបៀបដាក់តាំងលក់ឱ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងការដាក់លក់ទំនិញឬផលិតផលម្ហូបអាហារដែលហួសកាលបរិច្ឆេទ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

https://s2.moc.gov.kh/mocspace/mocspace_1730965377347.jpg
https://s2.moc.gov.kh/mocspace/mocspace_1730965377357.jpg
https://s2.moc.gov.kh/mocspace/mocspace_1730965377389.jpg
https://s2.moc.gov.kh/mocspace/mocspace_1730965377308.jpg