សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និង CCF Complaint App ជូនដល់សិស្សានុសិស្សចំនួន ១៥៦៨នាក់ (ស្រី ៩៦៣នាក់) និងលោកនាយក លោកគ្រូ អ្នកគ្រូចំនួន ៧៣នាក់ នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ធំ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និង CCF Complaint App ជូនដល់សិស្សានុសិស្សចំនួន ១៥៦៨នាក់ (ស្រី ៩៦៣នាក់) និងលោកនាយក លោកគ្រូ អ្នកគ្រូចំនួន ៧៣នាក់ នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញដែលបានដាក់លក់ជូនសិស្សានុសិស្សក្នុងសាលា និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចំនួន ១០០ផ្ទាំងផងដែរ។

នៅរសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈគ្រប់គ្រងផ្សារ និងប៉ូលីសប៉ុស្តិ៍ បន្តចុះអង្កេតក្នុងផ្សារចំនួន២ ទៀត រួមមាន៖ ផ្សារតាំងក្រសាំង និងផ្សារថ្នល់បែក ដើម្បីពិនិត្យសុវត្ថិភាពម្ហូបអាហារ និងផលិតផលប្រើប្រាស់គ្រឿងសម្អាង ដូចជា៖ ឡេលាបខ្លួន សាប៊ូដុសខ្លួន ម៉ាស់បិតមុខ ប្រេងក្រឡា និងផលិតផលប្រើប្រាស់ចម្រុះ តាមតូប និងផ្ទះលក់ទំនឹញជុំវិញផ្សារ។ ជាលទ្ធផលរកពុំឃេីញមានទំនិញដែលមិនអនុលោមឡើយ។

បន្ថែមពីនោះមន្រ្តីជំនាញ បានបន្តណែនាំអប់រំដល់អាជីវករនូវបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការថែរក្សាផលិតផលល្អលក់ជូនអ្នកប្រើប្រាស់ ផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1730968744335.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744372.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744296.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744401.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744378.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744471.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744432.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968744342.jpg