សាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យតាមស្តង់លក់ទំនិញម្ហូបអាហារក្នុងកម្មវិធីប្រណាំទូក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងដោយមានការចូលរួមពីសំណាក់ លោកជំទាវ មិន ធារី អភិបាលរងនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញម្ហូបអាហារ តាមស្តង់លក់ទំនិញម្ហូបអាហារក្នុងកម្មវិធីប្រណាំទូក ស្ថិតនៅសួនច្បារមុខសាលាខេត្តឧត្ដរមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានត្រួតពិនិត្យជាក់ស្តែងលើស្តង់ចំនួន ១២ទីតាំង និងបានធ្វើតេស្តបឋមលើទំនិញម្ហូបអាហារដើម្បីរកសារធាតុគីមីហាមឃាត់ បានចំនួន ៥គំរូ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- ទំនិញមានលក្ខណៈល្អប្រសើរដោយពុំមានទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាស់ ទំនិញមិនអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងទំនិញដែលមានសារធាតុគីមីហាមឃាត់ឡើយ

- បានផ្សព្វផ្សាយឯកសារគតិយុត្តបានចំនួន១២ទីតាំង

- បានណែនាំ ផ្សព្វផ្សាយ និងចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារ (Poster) ជូនដល់បង ប្អូន អាជីវករ និងអ្នកចូលរួមកម្សាន្ត បានចំនួន៥០ផ្ទាំងផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1730968872350.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968872488.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968872535.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968872545.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968872413.jpg
https://s2.moc.gov.kh/mocspace/mocspace_1730968872525.jpg