ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វការីជន និងវីវជនកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តូបវិមានឯករាជ្យ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កា ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូទាំងអស់ ក៏បានបន្តដំណើរអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រឆ្នើមរបស់កម្ពុជា គឺព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ផងដែរ។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាប្រវត្តិសាស្ត្រនេះយ៉ាងមហោឡារិក ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងសម្តែងនូវទឹកចិត្តសោមនស្សអបអរចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

https://s2.moc.gov.kh/mocspace/mocspace_1731308791974.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308792040.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791865.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791861.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308792146.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791691.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791703.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791707.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791841.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791756.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791814.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791997.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308791781.jpg