ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(គុនមិញ, ចិន)៖ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដំណាលគ្នាជាមួយនឹងកិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើឯកសារក្របខ័ណ្ឌ យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ និងសេចក្តីថ្លែងការណ៍រួម ព្រមទាំងផែនការការងារក្នុងការកំណត់ទិសដៅអនុវត្តបន្ត ដើម្បីរួមគ្នាធ្វើសមាហរណកម្មអនុតំបន់ និងកសាងសហគមន៍មួយប្រកបដោយភាពធន់និងវិបុលភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមអម សម្តេចធិបតី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនឯកជនសញ្ជាតិចិនចំនួន៧ ព្រមទាំងជំនួបសំណេះសំណាលជាមួយនិស្សិតនៃសមាគមកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕

...

(Kunming, China): On 6–7 November 2024, His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, accompanied Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to the 8th Greater Mekong Subregion (GMS) Summit and Related Summits in Kunming, People's Republic of China.

This summit was held back-to-back with the 10th Ayeyawady-Chao Phraya-Mekong Economic Strategy (ACMECS) Summit and the 11th Cambodia-Laos-Myanmar-Vietnam (CLMV) Summit to review and endorse framework documents, cooperation strategies, joint declarations, and a work plan to set the direction for implementation to achieve the objectives of each cooperation toward subregional integration and building a resilient and prosperous community.

His Excellency Secretary of State also accompanied Samdech Thipadei in courtesy meetings with seven Chinese private companies and a meeting with students of the Cambodian Students' Association in Yunnan Province of the People's Republic of China.

https://s2.moc.gov.kh/mocspace/mocspace_1731308895471.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895829.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895595.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895661.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895702.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895571.jpg
https://s2.moc.gov.kh/mocspace/mocspace_1731308895489.jpg