ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនថ្លែងសុន្ទរកថាគន្លឹះស្តីពីទំនាក់ទំនងរវាងសន្តិសុខស្បៀង ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងវិស័យដែលមានសារៈសំខាន់ចំពោះសុខុមាលភាពសង្គម និងក្នុងការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងសន្និសីទពិភពលោកគ្មានភាពអត់ឃ្លាន នៅទីក្រុងអាឌីស អាបាបា សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អាឌីសអាបាបា, អេត្យូពី) ៖ នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនថ្លែងសុន្ទរកថាគន្លឹះស្តីពីទំនាក់ទំនងរវាងសន្តិសុខស្បៀង ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងវិស័យដែលមានសារៈសំខាន់ចំពោះសុខុមាលភាពសង្គម និងក្នុងការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងសន្និសីទពិភពលោកគ្មានភាពអត់ឃ្លាន នៅទីក្រុងអាឌីស អាបាបា សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី។

សន្និសីទនេះ សហការរៀបចំដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គណៈកម្មាការសហភាពអាហ្វ្រិក (AUC) និងរដ្ឋាភិបាលនៃប្រទេសអេត្យូពី ដោយមានជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (FAO) ព្រមទាំងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធប្រមាណជាង ១ ៥០០នាក់ មកពីទូទាំងពិភពលោក រួមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល រដ្ឋមន្ត្រី តំណាងជាន់ខ្ពស់់នៃរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ សហគមន៍ម្ចាស់ជំនួយ DFI/IFI សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បណ្ឌិតសភា និងប្រព័ន្ធផ្សព្វផ្សាយ។ ល។

---

(Addis Ababa, Ethiopia): On Thursday, 07 November 2024, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, delivered a keynote speech on the relationship between food security, trade, and investment, which are crucial to societal well-being and improving food security, at the World Without Hunger Conference (WWHC) in Addis Ababa, the Federal Democratic Republic of Ethiopia.

The conference was co-organized by the United Nations Industrial Development Organization (UNIDO), the African Union Commission (AUC), and the Government of Ethiopia, with the technical assistance of the Food and Agriculture Organization (FAO). The conference was attended by over 1,500 high-level stakeholders, including heads of state/government, ministers, UN agencies, the private sector, financial institutions, the donor community, DFI/IFI, civil society, non-governmental organizations, academia, and media, among others.

https://s2.moc.gov.kh/mocspace/mocspace_1731309162819.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309162922.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309162815.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309162735.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309162941.jpg