ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទពិភពលោកគ្មានភាពអត់ឃ្លាន ដែលរៀបចំដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គណៈកម្មាការសហភាពអាហ្វ្រិក (AUC) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី ដោយមានជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (FAO) នៅទីក្រុងអាឌីស អាបាបា សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អាឌីសអាបាបា, អេត្យូពី)៖ នាថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទពិភពលោកគ្មានភាពអត់ឃ្លាន ដែលរៀបចំដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គណៈកម្មាការសហភាពអាហ្វ្រិក (AUC) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី ដោយមានជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (FAO) នៅទីក្រុងអាឌីស អាបាបា សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងភាគីពាក់ព័ន្ធប្រមាណជាង ១ ៥០០នាក់ មកពីទូទាំងពិភពលោក រួមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល រដ្ឋមន្ត្រី តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ សហគមន៍ម្ចាស់ជំនួយ DFI/IFI សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បណ្ឌិតសភា និងប្រព័ន្ធផ្សព្វផ្សាយ។ ល។

---

(Addis Ababa, Ethiopia): From 5 to 7 November 2024, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, attended the World Without Hunger Conference. The conference was co-organized by the United Nations Industrial Development Organization (UNIDO), the African Union Commission (AUC), and the Government of the Federal Democratic Republic of Ethiopia, with technical assistance from the Food and Agriculture Organization (FAO) in Addis Ababa, Ethiopia.

The conference was attended by over 1,500 high-level stakeholders, including heads of state/government, ministers, UN agencies, the private sector, financial institutions, the donor community, DFIs/IFIs, civil society, non-governmental organizations, academia, and media, among others.

https://s2.moc.gov.kh/mocspace/mocspace_1731309273210.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273074.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273219.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273130.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273181.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273172.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309273193.jpg