(ស៊ិនជិន, ចិន)៖ នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជេីញរបស់ក្រុមហ៊ុន DONGJIANG ENVIRONMENT CO., LTD លោក ឡៅ ងូន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះទស្សកិច្ចនៅរោងចក្រចម្រោះជាតិពុលគីមីឧស្សាហកម្ម នៅទីក្រុងស៊ិនជិន នៃខេត្តក្វាងទុង ដេីម្បីពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលជាប់លំដាប់លេខមួយលើជំនាញចម្រោះជាតិពុលឧស្សាហកម្មរបស់ខេត្តក្វាងទុង។
ក្នុងឱកាសនោះ ខាងក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ដេីម្បីស្វែងយល់ពីឱកាសវិនិយោគ លើការបង្កេីនផលិតកម្មចម្រោះជាតិពុលឧស្សាហកម្មនៅកម្ពុជា នាពេលខាងមុខ។
---
(Guangdong, China) - On Saturday, 9 November 2024, in Guangdong Province, People's Republic of China, Mr. LAO NGUON ENG, Commercial Attaché to Guangzhou, Guangdong Province of the People's Republic of China, was invited by DONGJIANG ENVIRONMENT CO., LTD. to visit the production system of the Industrial Waste Treatment Factory, a state-owned enterprise in Shenzhen, Guangdong Province, People's Republic of China.
On that occasion, the company expressed its intention to visit and study more details in Cambodia in order to seek an opportunity to set up its factory in Cambodia and contribute to Cambodia's development.