លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្វាងទុង, ចិន)៖ នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងសាវក្វាន ខេត្តក្វាងទុង នៃសារណរដ្ឋប្រជាមានិតចិន តាមការអញ្ជេីញរបស់ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង។

ក្នុងឱកាសនោះ ភាគីក្រុមហ៊ុនបានបង្ហាញពីឆន្ទ:ក្នុងការទៅបង្កេីតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា និងមានបំណងទៅទស្សនកិច្ចការងារនៅកម្ពុជា និងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពលកម្ពុជា ដេីម្បីប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការផលិតអគ្គិសនីដោយប្រេីធាតុចូល Biomass។

---

(Guangdong, China) - On Sunday, 10 November 2024, Mr. LAO Nguon Eng, Commercial Attaché to the Consulate General of Cambodia in Guangzhou, Guangdong Province, People's Republic of China, was invited by the Guangdong Shaoneng Group Co., Ltd. to discuss and tour the Biomass electricity plant in Shaoguan City, Guangdong Province, People's Republic of China.

During the discussion, the company expressed its strong interest in visiting and conducting further studies in Cambodia to explore the possibility of establishing an electricity factory that utilizes biomass as input. The company also expressed its desire to meet with representatives from the Ministry of Commerce and the Ministry of Mines and Energy to discuss and obtain more information related to biomass electricity plants and the raw materials used as input for such plants in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1731310267724.jpg
https://s2.moc.gov.kh/mocspace/mocspace_1731310267729.jpg
https://s2.moc.gov.kh/mocspace/mocspace_1731310267510.jpg