(ទីក្រុង ហ្សឺណែវ ប្រទេសស្វីស)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការ WTO ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមនិងផ្តល់បទអន្តរាគមន៍ស្តីពី “តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចពីផលប្រយោជន៍ពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានតាមរយៈ WTO ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។ កត្តាទាំងនេះ បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក។
លើសពីនេះ ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានជួយគាំទ្រដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម បង្កើនផលិតភាពនិងសមត្ថភាព ពង្រឹងការប្រកួតប្រជែងជំនាញនិងស្ថាប័ន ភាពធន់ពាណិជ្ជកម្ម និងការបង្កើតការងារ ដែលបានជួយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីលទ្ធភាពនៃផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួនក្រោយកម្ពុជានឹងចាកចេញពីឋានៈប្រទេសLDC ក្នុងឆ្នាំ២០២៩ ខាងមុខ និងការត្រៀមខ្លួនរបស់កម្ពុជា តាមរយៈការបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សមាជិកអង្គការ WTO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការជំនួយបច្ចេកទេសនានាដល់កម្ពុជា និងស្នើសុំការបន្តសហការ និងគាំទ្របន្ថែមទៀត សំដៅជួយកម្ពុជាក៏ដូចជាបណ្តាប្រទេស LDCs ផ្សេងទៀត អាចបន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឱ្យកាន់តែទូលំទូលាយ។
---
(Geneva, Switzerland): On the afternoon of Monday, 11 November 2024, at the WTO headquarters in Geneva, His Excellency SOK Sopheak, Secretary of State of the Ministry of Commerce, attended and delivered an intervention on "The Role of Trade on Cambodia's Development Journey" during the 100th Session of the Sub-Committee on Least Developed Countries (LDCs). This meeting aimed to monitor progress, identify challenges, and mobilize solutions to address the challenges faced by LDCs.
His Excellency the Secretary of State highlighted the trade benefits that Cambodia has gained through the WTO, which have substantially contributed to the country's economic growth. These benefits include Special and Differential Treatments (SD&Ts), capacity building and technical assistance, preferential trading schemes, and expanded export destinations to over 170 countries to date. These factors have transformed Cambodia from an agriculture-dependent economy into a sourcing hub for industrial goods such as garments, footwear, travel goods, bicycles, electronics, vehicle spare parts, rice, rubber, and other services for global markets.
Furthermore, through various projects within the Enhanced Integrated Framework (EIF), Cambodia has experienced strengthened trade policy formulation, enhanced productivity and capacity, increased competitiveness, skills and institutional improvement, improved trade resilience, and greater job creation. All of these factors are essential for the country's deeper integration into regional and multilateral trading systems.
In addition, His Excellency highlighted the trade-related challenges that Cambodia will face after graduating from LDC status in 2029 and the country's readiness for this transition through continued reforms, policy and regulatory arrangements—specifically targeting industry, trade, and market diversification—and other initiatives that effectively respond to and mitigate any potential negative challenges.
Lastly, His Excellency Secretary of State expressed appreciation to WTO members and other development partners for their unwavering support for Cambodia and called for further cooperation and assistance to Cambodia and other LDCs to enable their deeper and more comprehensive engagement in the multilateral trading system.