(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ខាគាររ៉ូសវូដ ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហប្រធានក្នុងពិធីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគ (Joint Trade and Investment Forum- JTIF) លើកទី២ ក្រោមមូលបទ “ចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣០” ដែលមានវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័ន សភាពាណិជ្ជកម្ម និងក្រុមហ៊ុននិងសហគ្រាសឯកជននៃប្រទេសទាំងពីរ ជាច្រើនរូប។
ក្នុងវេទិកានេះ ភាគីទាំងពីរបានពិភាក្សាពីវឌ្ឍនភាពការងាេក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគ និងកំណត់ទិសដៅការងារបន្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ឱ្យមានកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសការពង្រឹងភាពជាដៃគូររវាងប្រទេសទាំងពីឱ្យកាន់តែល្អប្រសើឡើងថែមមួយកម្រិតទៀត។
- - -
The Ministry of Commerce of Cambodia and British Embassy in Cambodia held the 2nd Joint Trade and Investment Forum in Phnom Penh.
…
(Phnom Penh) On the afternoon of Tuesday, 12 November 2024, at Rosewood Hotel Phnom Penh, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia and His Excellency Dominic Williams, Ambassador of the United Kingdom to Cambodia, co-chaired the opening of the 2nd Joint Trade and Investment Forum (JTIF) under the theme "The Road to 2030" with the participation of representatives of line ministries, institutions, chambers of commerce and private companies and enterprises of the two countries.
During the forum, the two sides discussed the work progress under the framework of Join Trade and Investment Forum, which was firstly held in 2023 by the two countries, and set the direction for further work to promote trade and investment cooperation with inclusive and sustainable growth, in particular, strengthening the partnership between the two countries.