(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ The Morgan Tower ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីចែកពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចជនឆ្នើមដែលបានជួយកិច្ចការងារសង្គមប្រចាំឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជា ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ១៩ និងមានការផ្ដល់ជាពានរង្វាន់ជូនដល់ម្ចាស់អាជីវកម្មចំនួន ៥២ក្រុមហ៊ុន ផងដែរ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្ត និងផ្តល់រង្វាន់សម្រាប់ម្ចាស់អាជីវកម្ម និងធុរកិច្ចជនឆ្នើមដែលបានជួយកិច្ចការងារសង្គមកន្លងមក និងជំរុញឱ្យម្ចាស់អាជីវកម្ម និងធុរកិច្ចជនទាំងអស់នៅតែបន្តខិតខំជួយសង្គមបន្តែមទៀត។
---
(Phnom Penh): On the evening of Monday, 11 November 2024, at The Morgan Tower, His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, participated in the distribution of the Great ASEAN CSR Business Awards 2024, with 400 participants from about 19 countries. He presented the awards to business owners from 52 companies.
The purpose of this program is to encourage and reward the best business owners and businesspeople who have demonstrated social responsibility in the past and to encourage them to continue their efforts to help society.