(ឌុយបៃ អេមីរេតអារ៉ាប់រួម)៖ ចាប់ពីថ្ងៃទី១២ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសេវាពាណិជ្ជកម្ម និងសហការី បានចូលរួមកិច្ចប្រជុំពេញអង្គគឹមប័រលីប្រូសេសឆ្នាំ២០២៤ (KPC Plenary 2024) នៅទីក្រុងឌុយបៃ ប្រទេសអេមីរេតអារ៉ាប់រួម ដែលជាប្រធានឆ្លាស់វេនគឹមប័រលីប្រូសេសសម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនូវវឌ្ឍនភាពរួមការងាររបស់អង្គការគឹមប័រលី និងលទ្ធផលសម្រេចបានរបស់ក្រុមការងារនីមួយៗ ព្រមទាំងមានការចូលរួមពីបណ្តាប្រទសជាសមាជិកនៃអង្គការគឹមប័រលីប្រូសេស និងប្រទេសសង្កេតការណ៍ អង្គការសង្គមស៊ីវិលផងដែរ។