ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង "វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សិនជិន, ចិន)៖ នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង "វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤" នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ អ្នករៀបចំគោលនយោបាយ និងធុរជន ប្រមាណជាង៥០០នាក់ ក្នុងគោលបំណពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនរួមគ្នា លើវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ធុរកិច្ចដែលប្រកបដោយភាពធន់ និងការសម្លឹងឆ្ពោះទៅមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីចក្ខុវិស័យសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នាននេះ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនៃការធ្វើសមាហរណកម្មរួមគ្នានៅក្នុងតំបន់ឆ្នេរសមុទ្រ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ការចាប់យកខ្សែរច្រវាក់ផ្គត់ផ្គង់ និងការបង្កើនការតភ្ជាប់ឌីជីថល។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលយកចិត្តទុកដាក់ខ្ពស់លើការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា ផ្សាភ្ជាប់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកជាមួយអ្នកទិញមកពីទូទាំងពិភពលោកសំដៅបង្កើនការនាំចេញពីកម្ពុជាទៅទីផ្សារបរទេស។

អំឡុងពេលនៃការចូលរួមក្នុងវេទិកានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកការនាំចេញកសិផល និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញអំពីគោលបំណងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ដែលនេះជាសញ្ញាណដ៏ល្អនៃអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-ចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

- - -

His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, delivered a keynote remark at "The 2024 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum."

...

(Shenzhen, China) - On Wednesday, 13 November 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, delivered a compelling keynote address at the "2024 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum" in Shenzhen City, China. The forum was attended by approximately 500 prominent leaders, policymakers, and business representatives, all aiming to foster a shared vision of enhanced ASEAN-China cooperation in emerging industries and cultivate a forward-looking, resilient business community.

On that occasion, His Excellency Secretary of State highlighted key areas for advancing ASEAN-China collaboration, emphasizing the potential of the ASEAN-China FTA and RCEP in driving sustainable economic growth.

Furthermore, His Excellency Secretary of State emphasized the significance of key cooperative and collaborative initiatives within the Greater Bay Area, highlighting their critical role in bolstering trade, optimizing supply chains, and enhancing digital connectivity.

His Excellency Secretary of State also shed light on the Ministry of Commerce's dedicated initiatives aimed at empowering Cambodian businesses and connecting local suppliers with global buyers through exports from Cambodia to the international markets.

On the sidelines of the forum, His Excellency Secretary of State engaged in a one-on-one discussion with ASEAN-China Centre's Secretary-General, His Excellency Shi Zhongjun. Their discussion focused on identifying key strategies to deepen trade ties, expand agricultural exports, and cultivate partnerships with the private sector. During the meeting, His Excellency Secretary-General expressed his intention to lead a high-level delegation to Cambodia in December, signaling a promising future for ASEAN-China relations and regional economic development.

https://s2.moc.gov.kh/mocspace/mocspace_1731917352702.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917352696.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917352466.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917352612.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917352706.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917352539.jpg