(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអាស៊ាន បានចូលរួម "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១១ ឆ្នាំ ២០២៤" ជាមួយនឹងមន្រ្តីលេខាធិការអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈ រួមមាន៖
១- បញ្ហាអាទិភាព្យប្រចាំឆ្នាំ និងបញ្ហានៅសល់មួយចំនួន
២- ពិនិត្យលទ្ធផល និងតាមដានសកម្មភាពពីកិច្ចប្រជុំលើកទី១០ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ របស់មន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន
៣- ការពិចារណាលើរបាយការណ៍តាមវិស័យមួយចំនួន ដូចជា វិស័យសេវាកម្ម កម្មសិទ្ធិបញ្ញ ច្រកចេញចូលតែមួយអាស៊ាន និងកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន
៤- ការចូលរួមជាមួយដៃគូសន្ទនាអាស៊ានរបស់ប្រទេសអីស្លង់ the Principality of Liechtenstein ព្រះរាជាណាចក្រន័រវេស និងសហព័ន្ធស្វីស (EFTA)
៥- ពិនិត្យសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត
៦- បញ្ហាផ្សេងៗ។
សូមជម្រាបជូនថា "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១១ ឆ្នាំ ២០២៤" ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានផ្តូរវេនជូនទៅ ប្រទេសម៉ាឡេស៊ី សម្រាប់ដឹកនាំកិច្ចប្រជុំបន្ទាប់ នាឆ្នាំ២០២៥ ខាងមុខ។
---
Mr. Kann Viseth, Attaché (Economic), participated in the 11th Meeting of the Economic Officials of the Permanent Missions of ASEAN Member States to ASEAN (EO-11/24) in Jakarta, Republic of Indonesia.
...
(Jakarta, Indonesia) - On Friday, 15 November 2024, at the ASEAN Secretariat, Mr. KANN Viseth, Attaché (Economic) to the Permanent Mission of the Kingdom of Cambodia to ASEAN, participated in the 11th Meeting of the Economic Officials of the Permanent Missions of ASEAN Member States to ASEAN and ASEAN Secretariat’s Officers, under the chairmanship of Lao PDR, in Jakarta, Republic of Indonesia.
This meeting, held at the ASEAN Secretariat and via video conference, covered the following agendas:
1. Annual Priorities (APs) and Housekeeping Matters
2. Outcomes and Follow-up Actions from the 10th Meeting of the EOs in 2024
3. Consideration of the Report of Sectoral Bodies under the Purview of SEOM, such as the Services Sector, Intellectual Property, ASEAN Single Window, and ASEAN Trade Facilitation
4. Engagement with ASEAN Dialogue Partners: Iceland, the Principality of Liechtenstein, the Kingdom of Norway, and the Swiss Federation (EFTA)
5. Timor-Leste’s Application for ASEAN Membership
6. Other matters
The EO-11/24 Meeting in 2024 concluded successfully, and the chairmanship was handed over from Lao PDR to Malaysia for 2025.