មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបប្រមាណ ២៥០៩ នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបប្រមាណ ២៥០៩ នាក់។ ក្នុងវគ្គអប់រំនេះគឺមានការពន្យល់នូវច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។

ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមទាំងអស់ចំនួន ២០០ផ្ទាំង និងត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណវិទ្យាល័យ ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។

https://s2.moc.gov.kh/mocspace/mocspace_1731917590625.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590663.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590630.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590674.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590464.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590525.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590516.jpg
https://s2.moc.gov.kh/mocspace/mocspace_1731917590647.jpg