(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកជំទាវប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) នូវកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។
លោកជំទាវរដ្ឋមន្ត្រី ក៏គូសរំលឹកផងដែរថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីសប្ដាហ៍មុនក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ជាលើកទី២ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន។
លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវគំនិតផ្តួចផ្តើមថ្មីៗ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំ ដាក់ចេញដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធជាមួយកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ភាពជាដៃគូនិងកិច្ចសន្ទនា ការកសាងច្បាប់ និងបទប្បញ្ញតិផ្សេងៗ។
- - -
Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of the Cambodia International Trade Exposition
…
(Phnom Penh): On the morning of Monday, 18 November 2024, at the Diamond Island Exhibition and Convention Center, Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of the Cambodia International Trade Exposition with the participation from many relevant stakeholders.
Addressing the remarks, Her Excellency Minister commended the Cambodia Women Entrepreneurs Network (CamWEN) and all stakeholders for their tireless efforts in making the event possible. The exposition aims at promoting the export of textiles, apparel, and footwear to the United Kingdom by not only showcasing but also establishing business networks on these products with the potential UK’s buyers.
Her Excellency Minister stated that Cambodia and the UK enjoy excellent and multifaceted relations, which are fortified by strong friendship and close cooperation, especially in the field of trade and investment. Last week, the Ministry of Commerce of Cambodia and the British Embassy in Cambodia organized the 2nd Joint Trade and Investment Forum in Phnom Penh with a shared purpose and joint commitment to bolster bilateral trade and address both current and future challenges with a clear vision on how to making business climate sustainable and favourable for private sectors.
Her Excellency Minister imparted the Ministry of Commerce initiatives to improve the business environment in Cambodia, related to trade facilitation, market diversification, promoting partnerships and dialogue, and rules and regulations.