ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំមានគោលបំណងពិភាក្សាពីជំនួយបច្ចេកទេសលើការសិក្សាស្រាវជ្រាវ ស្តីពីបញ្ហាប្រព័ន្ធកសិស្បៀងអាហារ ក្នុងប្រព័ន្ធពាណិជ្ជកម្ម និង ការខាតបង់ស្បៀង/អាហារ និងការខ្ជះខ្ជាយស្បៀង/អាហារ ក្នុងប្រព័ន្ធពាណិជ្ជកម្ម ព្រមទាំងការស្វែងរកការគាំទ្រ និងពង្រឹងកិច្ចសហការលើការកសាងសមត្ថភាពដល់មន្រ្តីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផងដែរ។

---

(Phnom Penh): On the morning of Tuesday, 19 November 2024, at the Ministry of Commerce, His Excellency Tat Puthsodary, Secretary of State of the Ministry of Commerce, led a technical meeting with the Economic Research Institute for ASEAN and East Asia (ERIA). Participants from the Ministry of Agriculture, Forestry, and Fisheries (MAFF) also attended.

The purpose of the meeting was to discuss technical assistance for a research program on agri-food systems in trading systems, as well as food loss and food waste in trading systems. Additionally, they explored support for capacity building for the Ministry of Commerce and relevant ministries.

https://s2.moc.gov.kh/mocspace/mocspace_1732088506125.jpg
https://s2.moc.gov.kh/mocspace/mocspace_1732088506054.jpg
https://s2.moc.gov.kh/mocspace/mocspace_1732088506104.jpg
https://s2.moc.gov.kh/mocspace/mocspace_1732088506077.jpg