លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូអន្តរក្រសួង និងដៃគូពាក់ព័ន្ធ ចំនួន២០រូប ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំ “Asia-Pacific Ministerial Conference on the Beijing+30 Review”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក, ថៃ)៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូអន្តរក្រសួង និងដៃគូពាក់ព័ន្ធ ចំនួន២០រូប ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំ “Asia-Pacific Ministerial Conference on the Beijing+30 Review” ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ 2024 ដោយមានវត្តមានចូលរួមពីសមាជិកប្រមាណ៥០ប្រទេស រួមទាំងតំបន់ផ្សេងទៀតរបស់អង្គការសហប្រជាជាតិ សរុបប្រមាណ ១០០០រូប។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវបានជ្រើសតាំងជាប្រធានដឹកនាំកិច្ចប្រជុំ " Asia-Pacific Ministerial Conference on the Beijing+30 Review " ដែលក្នុងនោះគណៈប្រតិភូកម្ពុជាក៏បានចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងវេទិកាថ្នាក់តំបន់នេះ និងចូលរួមនៅក្នុងព្រឹត្តិការណ៍អមផ្សេងៗ ជាង២៥ នៅក្នុងកិច្ចប្រជុំនេះ។

សូមជម្រាបជូនថា សេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំង គឺជាសេចក្តីសម្រេចផ្នែកគោលនយោបាយរបស់អង្គការសហប្រជាជាតិ ស្តីពីសមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង។ កិច្ចប្រជុំថ្នាក់តំបន់នេះ រៀបចំឡើងរំលឹកខួបទី៣០ឆ្នាំរបស់សេចក្តីថ្លែងការណ៍ផង និងដើម្បីពិនិត្យលើវឌ្ឍនភាពថ្នាក់តំបន់ ដែលជាធាតុចូលសម្រាប់តំបន់នីមួយៗ យកទៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៥ខាងមុខនេះ។

https://s2.moc.gov.kh/mocspace/mocspace_1732166687782.jpg
https://s2.moc.gov.kh/mocspace/mocspace_1732166687688.jpg
https://s2.moc.gov.kh/mocspace/mocspace_1732166687595.jpg
https://s2.moc.gov.kh/mocspace/mocspace_1732166687833.jpg
https://s2.moc.gov.kh/mocspace/mocspace_1732166687816.jpg