លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនគណៈប្រតិភូក្រុមប្រឹក្សាភិបាលសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដើម្បីឱ្យសហព័ន្ធដំឡូងមីក្លាយជាដៃគូរយុទ្ធសាស្រ្តក្នុងការធ្វើប្រពលវប្បកម្មបង្កបង្កើនផលឱ្យក្លាយជាដំណាំយុទ្ធសាស្រ្ត និងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញពីកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនគណៈប្រតិភូក្រុមប្រឹក្សាភិបាលសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដើម្បីឱ្យសហព័ន្ធដំឡូងមីក្លាយជាដៃគូរយុទ្ធសាស្រ្តក្នុងការធ្វើប្រពលវប្បកម្មបង្កបង្កើនផលឱ្យក្លាយជាដំណាំយុទ្ធសាស្រ្ត និងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញពីកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានផ្តល់ជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសហការបង្តើតសហព័ន្ធដំឡូងមីកម្ពុជា ប្រកបដោយជោគជ័យ សម្រាប់ជាមូលដ្ឋានរឹងមាំដើម្បីលើកស្ទួយវិស័យដំឡូងមីកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

https://s2.moc.gov.kh/mocspace/mocspace_1732259037418.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037520.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037259.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037225.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037428.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037303.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037295.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037500.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037325.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037477.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037369.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037211.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037349.jpg
https://s2.moc.gov.kh/mocspace/mocspace_1732259037472.jpg