(អង់ការ៉ា, តួកគីយេ)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៤ នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធ ឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ បានចូលរួមអម ឯកឧត្តម សុក ជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយេ ក្នុងកិច្ចប្រជុំជាមួយ លោក Ferudun Cevahiroğlu ប្រធាសហព័ន្ធ និងសហការី ដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋតួកគីយេ។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត និងអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនដល់វិនិយោគិននិងពាណិជ្ជករតួកគី យេ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគ។
ជាការឆ្លើយតប សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងសហការជាមួយនឹងភាគីកម្ពុជា ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ពាណិជ្ជករនិងវិនិយោគិនតួកគី និងវេទិកាធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
គូសបញ្ជាក់ផងដែរថា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) គឺជាស្ថាប័នធុរកិច្ចអន្តរជាតិមួយ ដែលមានក្រុមហ៊ុនជាសមាជិក ចំនួន ២៥០០០ នៅជុំវិញពិភពលោក ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគលើវិស័យជាច្រើន រួមមានវិស័យឧស្សាហកម្ម សំណង់ ទេសចរណ៍ សុខាភិបាល កសិកម្ម ថាមពល និងវិស័យជាច្រើនទៀត៕
---
The Commercial Attaché to the Republic of Türkiye accompanies the Ambassador of the Kingdom of Cambodia to the Meeting with the Confederation of Industry and Trade
...
(Ankara, Türkiye) - On the afternoon of Tuesday, 19 November 2024, at the Headquarter of the Confederation of Industry and Trade (SANKON), Mr. KEO Buntheng, Commercial Attaché to the Republic of Türkiye, accompanied His Excellency SOK Chea, Ambassador of the Kingdom of Cambodia to the Republic of Türkiye, in a meeting with Mr. Ferudun Cevahiroğlu, President of the Confederation and colleagues, to discuss cooperation to promote trade and investment between Cambodia and Türkiye.
On that occasion, His Excellency Ambassador and the Commercial Attaché briefed Turkish investors and businessmen on the macro-economic landscape, the benefits and potential of doing business and investing in Cambodia, the incentives and protection for investors, as well as key laws and policies of the Royal Government of Cambodia related to trade and investment. In response, the Confederation of Industry and Trade will cooperate with the Cambodian side to organize a visit of Turkish businessmen and investors and a business forum in Cambodia in the upcoming year 2025.
It is also worth noting that the Confederation of Industry and Trade (SANKON) is an international business organization with 25,000 member companies worldwide operating in many sectors, including industry, construction, tourism, health, agriculture, energy, and many others.