(កំពង់ធំ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ផងដែរ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសក្ដានុពលនៃវិស័យកែច្នៃគ្រាប់ស្វាយរបស់កម្ពុជា ដោយក្នុងនោះក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ ដែលបានកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។
សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។
---
(Kampong Thom) - On the afternoon of Thursday, 21 November 2024, in Kampong Thom Province, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by delegations from the Ministry of Commerce, participated in the ceremony celebrating the first export of cashew nuts by MIRARTH Agri Tech Co. Ltd. to the European Union Market. The event was attended by His Excellency TOUCH Bun Hour, Secretary of State of the Ministry of Agriculture, Forestry, and Fisheries; His Excellency NHIM Ban Kheng, Deputy Governor of the Kampong Thom Provincial Board of Governors; representatives from relevant institutions; members of the Cambodia Cashew Association; and approximately 500 citizens.
The ceremony highlighted Cambodia's potential in the cashew nut processing sector. MIRARTH Agri Tech Co. Ltd. is set to export 250 tons of cashew nut products directly to the EU market this year. This momentous occasion underscores the Ministry of Commerce's tireless efforts in identifying and securing international markets for Cambodian products. Through the Export Promotion Task Force and the newly established Export Service Center—accessible to all interested stakeholders—the Ministry continues to support Cambodian companies in achieving export readiness.
This milestone reflects the efforts of the Royal Government, relevant partners, and the private sector to enhance the quality of Cambodia's cashew nut processing sector to meet international standards. The successful export to the European market demonstrates that cashews produced at the Kampong Thom factory meet international quality benchmarks, contributing to the creation of high-value products. This achievement serves as a source of pride for the company, the local community, and the nation as a whole.