ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបិទការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” (Cambodia’s National Trademark Management Center and IP-Business Information System Development Project-NTMC) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបិទការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” (Cambodia’s National Trademark Management Center and IP-Business Information System Development Project-NTMC) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយមានការអញ្ជើញចូលរួមពី លោកស្រី CHOI Moon Jung នាយិកា KOICA ប្រចាំប្រទេសកម្ពុជា ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជំនាញការកូរ៉េ រួមទាំងមន្ត្រីរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ជំនាញការរបស់ KOICA ក្នុងការចុះសិក្សាគម្រោងខាងលើ និងការជួបប្រជុំពិភាក្សារវាងជំនាញការកូរ៉េជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាភ្នាក់ងារស្របច្បាប់តំណាងម្ចាស់ម៉ាកផងដែរ។

លោកស្រីនាយិកា បានបន្ថែមថា គម្រោងនេះជួយកម្ពុជាក្នុងការពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់កម្ពុជា ការលើកកម្ពស់ការចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោកស្រីនាយិកា ជំនាញការកូរ៉េ មន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរួមគ្នាពិភាក្សានិងគាំទ្រដល់ការចុះធ្វើការសិក្សាលើគម្រោងខាងលើនេះ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនានាដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនសាធារណជន សំដៅធានាបានការផ្តល់សេវាមានភាពរហ័ស ចំណាយពេលវេលាតិច កាត់បន្ថយចំណាយ និងមានតម្លាភាព។

https://s2.moc.gov.kh/mocspace/mocspace_1732522180060.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180332.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180315.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180098.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180263.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180162.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180356.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180360.jpg
https://s2.moc.gov.kh/mocspace/mocspace_1732522180527.jpg